លោក Erik Ten Hag ចង់ស្នើរសុំបែបនេះទៅកាន់ Cristiano Ronaldo
លោក Erik Ten Hag អ្នកចាត់ការថ្មីរបស់ក្លឹប Manchester United ចាប់ពីរដូវកាលថ្មីខាងមុខនេះទៅ ចង់ឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo នៅបន្តជាមួយក្លឹបបិសាចក្រហមតទៀត។
លោក Ten Hag យល់ថា វាមិនសមហេតុផលនោះទេដែលឲ្យកំពូលខ្សែប្រយុទ្ធ Ronaldo ចាកចេញពី Man Utd ដោយកីឡាករព័រទុយហ្គាល់គឺស្ថិតក្នុងគម្រោងរបស់លោកក្នុងការស្ដារក្រុមបិសាចក្រហមរដូវកាលក្រោយនេះ តែយ៉ាងណាការនាំចូលខ្សែប្រយុទ្ធថ្មីនៅតែមានដដែល។
បើតាមលោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្ន Man Utd ក៏ធ្លាប់លើកឡើងផងដែរថា តាមអ្វីដែលលោកដឹង Ronaldo ប្រាកដជាបន្ត តែការនាំចូលខ្សែប្រយុទ្ធថ្មីក៏នៅតែមាន។
យ៉ាងណាមកទល់នឹងពេលបើតាមព័ត៌មានដែលទទួលបាន ទាំង Ronaldo ក៏ចង់បន្ត រីឯ Ten Hag ក៏ចង់ឲ្យបន្ត ដូច្នេះខ្សែប្រយុទ្ធនេះនឹងបន្ត ខណៈកុងត្រានៅសល់១ឆ្នាំទៀត។ នៅក្នុងរដូវកាលនេះ Ronaldo ចូលលេងឲ្យ Man Utd បាន៣៨ប្រកួត និងស៊ុតចូល២៤គ្រាប់៕
The Nightmare-