Asian Games 2022 នាប្រទេសចិន ត្រូវពន្យារពេលគ្មានកំណត់
ព្រឹត្តិការណ៍ Asian Games 2022 ដែលត្រូវធ្វើឡើងនៅទីក្រុងហាងចូវ នាខែកញ្ញា ត្រូវបានពន្យារពេលដោយគ្មាពេលកំណត់ច្បាស់លាស់។ អ្នករៀបចំកម្មវិធីបញ្ជាក់បែបនេះ ដោយលើកហេតុផលការផ្ទុះជំងឺកូវីដ-១៩។
«ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ប្រកាសថា ព្រឹត្តិការណ៍ Asian Games លើកទី១៩ នាទីក្រុងហាងចូវ ប្រទេសចិនចាប់ពីថ្ងៃទី១០ រហូតដល់ ២៥ ខែកញ្ញាឆ្នាំ២០២២ ត្រូវបានផ្អាក។» នេះបើតាមសេចក្តីថ្លែងការណ៍ដែលបានផ្សាយលើគេហទំព័រផ្លូវការ Asian Games។
មិនត្រឹមតែប៉ុណ្ណោះ អ្នករៀបចំកម្មវិធី បានបន្ថែមថា ការកំណត់ពេលវេលាថ្មីនៃការប្រកួតនឹងប្រកាសនៅពេលក្រោយ។ ទីក្រុងហាងចូវ ដែលនៅក្បែនឹងទីក្រុងសៀងហៃ ស្ថិតក្រោមការបិទខ្ទប់រយៈពេលជាងមួយសប្តាហ៍រួចមកហើយ។
កាលពីខែមេសាកន្លងទៅ អ្នកទទួលបន្ទុករៀបចំកម្មវិធី បញ្ជាក់ថា ទីក្រុងដែលមានប្រជាជនប្រមានជាង ១២លាននាក់នៅភាគខាងកើតប្រទេសចិន បានបញ្ចប់ការសាងសង់ទីកន្លែងប្រកួតដល់ទៅ ៥៦ សម្រាប់ Asian Games និង Asian Para Games៕
– The Nightmare