FA ពិចារណាអោយ Chelsea លក់សំបុទ្រដល់អ្នកគាំទ្រពេលប៉ះ Crystal
Chelsea អាចរំពឹងថានឹងមានការគាំទ្រពេញទំហឹងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ជាមួយនឹង Crystal Palace នៅកីឡដ្ឋាន Wembley។
សមាគមបាល់ទាត់អង់គ្លេស FA បានបញ្ជាក់ថា មានការពិភាក្សាជាមួយរដ្ឋាភិបាលលើការកែប្រែអាជ្ញាប័ណ្ណប្រតិបត្តិការរបស់ក្លិប Chelsea ។ នេះវានឹងអនុញ្ញាតឱ្យសំបុត្រត្រូវបានលក់ដូចធម្មតាសម្រាប់ការប្រកួតដែលនឹងត្រូវលេងទល់នឹងក្រុម Crystal Palace។
បន្ថែមពីនេះ អ្នកនាំពាក្យរបស់ FA ក៏បាននិយាយថា FA សង្ឃឹមថានឹងមានអ្នកគាំទ្រច្រើនទិញសំបុត្រចូលរួមការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងពីរ។
សូមបញ្ជាក់ថា ជំនួបរវាង Chelsea ទល់នឹង Crystal Palace នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup នឹងធ្វើឡើងនាថ្ងៃទី១៧ ខែមេសា ខាងមុខ នាទីលាន Wembley Stadium៕
-Monsoon-