កីឡាករឆ្នើម AC Milan ចុះកុងត្រា៤ឆ្នាំជាមួយ Barca
Franck Kessie បានចុះកិច្ចសន្យារយៈពេល៤ឆ្នាំនៅ FC Barcelona ក្រោយពិនិត្យសុខភាពរួចរាល់។
អ្នកជំនាញទីផ្សារដោះដូរ លោក Fabrizio Romano រាយការណ៍ថា Kessie គឺជាកីឡាកររបស់ Barcelona។ ខ្សែបម្រើជម្រើសជាតិកូឌីវ័រយល់ព្រមចូលរួមជាមួយ Barcelona ដល់ខែមិថុនា ឆ្នាំ២០២៦។
កីឡាករវ័យ២៥ឆ្នាំនៅសល់កុងត្រានៅ AC Milan តែ៦ខែទៀតប៉ុណ្ណោះ ដូច្នេះគេអាចចរចាជាមួយទ្រនំថ្មីណាមួយបាន។
ថ្នាក់ដឹកនាំ AC Milan ចង់ចរចាជាមួយអតីតកីឡាករ Atlanta ដែលផ្ទេរទៅ San Siro កាលឆ្នាំ២០១៧រូបនេះដែរ តែសាមីខ្លួនចង់ផ្លាស់ប្ដូរក្លិប៕