បាល់ទះកម្ពុជាឡើងពាក់កណ្ដាលផ្ដាច់ព្រ័ត្រស៊ីហ្គេមលើកដំបូង
ក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជាបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូងក្នុងប្រវត្តិសាស្ត្រចូលរួមស៊ីហ្គេម។
ការក្ដោបឱកាសឡើងទៅវគ្គ៤ក្រុមចុងក្រោយនេះ កើតឡើងក្រោយថៃឈ្នះហ្វីលីពីន៣សិតទល់នឹង០ នៅថ្ងៃចន្ទ ទី១៦ ខែឧសភា។
កម្ពុជាត្រូវជាមួយថៃដើម្បីយកកំពូលតារាងពូល B នៅថ្ងៃពុធ ទី១៨ ខែឧសភា។ គួរបញ្ជាក់ថា ពូលកម្ពុជាមានតែ៣ក្រុមនេះប៉ុណ្ណោះ។ ប្រកួតដំបូង កម្ពុជាឈ្នះហ្វីលីពីន ៣សិតទល់នឹង១៕