ក្រុមមកពីអង់គ្លេសទាំង៤បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃការប្រកួត UEFA Champions League
ការប្រកួតបាល់ទាត់ក្នុងក្របខណ្ឌ UEFA Champions League នៅរដូវកាល ២០២០ក្នុងឆ្នាំនេះ ក្រុមបាល់ទាត់មកពីក្របខណ្ឌ Premiere League នៅតែធ្វើបានល្អដដែរ ពោលគឺកំពុងបន្តដំណើរឆ្ពោះទៅកាន់វគ្គ១៦ក្រុមចុងក្រោយទាំង៤ក្រុមតែម្តង។ ហើយសម្រាប់ការប្រកួត UCL នៅយប់មិញនេះ Liverpool និង Chelsea ដែលមិនទាន់កក់កៅអីដូចក្រុម Spur និង Man City ដោយស្វ័យប្រវត្តិក៏ប្រកួតឈ្នះដៃគូនៅយប់មិញទាំងអស់។ ក្នុងនោះ Liverpool បានប្រកួតឈ្នះក្រុម Salzburg ២ទល់០ ខណៈដែល Chelsea ក៏ប្រកួតឈ្នះក្រុម Lille ក្នុងលទ្ធផល២ទល់១ផងដែរ។
សម្រាប់ការប្រកួត UCL នៅរាត្រីនេះវិញ Man City និង Spur គ្រាន់តែជាការប្រកួតបង្រ្គប់កិច្ចតែប៉ុណ្ណោះ ពោលគឺក្រុមទាំង២ត្រូវបានឡើងទៅស្វ័យប្រកួតរួចទៅហើយ ដូចនេះសម្រាប់ការប្រកួតក្នុងវគ្គ១៦ក្រុមគឺគេរកបាន១៤ក្រុមហើយ ដោយនៅខ្វះតែ២ក្រុមទៀតប៉ុណ្ណោះ ក្នុងនោះក្រុមដែលឡើងទៅកាន់វគ្គ១៦ក្រុមមានដូចជា ៖ ពូលA Paris Saint-Germain និង Real Madrid ពូលB Bayern Munich និង Tottenham Hotspur ពូលC Manchester City ពូលD Juventus ពូលE Liverpool និង Napoli ពូលF Barcelona និង Borussia Dortmund ពូលG RB Leipzig និង Lyon និងពូលH Valencia និង Chelsea ។