
ប្រកួតដំបូងរបស់ Jones ក៏ជាបរាជ័យលើកដំបូងរបស់លោក Rangnick នៅ Man UTD
គ្រាប់បាល់ពី Joao Moutinho ក្នុងនាទី៨២ បានផ្ដល់៣ពិន្ទុពេញនៅ Premier League ដល់ Wolverhampton តាមរយៈជ័យជម្នះ០ទល់នឹង១លើ Manchester United និងជាបរាជ័យលើកដំបូងសម្រាប់លោក Ralf Rangnick ក្នុងនាមជាអ្នកចាត់ការស្ដីទីក្រុមបិសាចក្រហម។
នេះក៏ជាជ័យជម្នះរបស់ Wolves នៅកីឡដ្ឋាន Old Trafford លើកដំបូងចាប់តាំងពីឆ្នាំ១៩៨០មក។
ក្នុងការប្រកួតយប់មិញដែរ ខ្សែការពារ Phil Jones បានបង្ហាញខ្លួនលើកដំបូងនៅ Premier League ក្រោយខកខានជិត២ឆ្នាំ ដោយសាររបួស។ គេត្រូវបានមើលឃើញថា បង្ហាញគុណផលបានល្អ តែបិសាចក្រហមនៅតែរបូត៣ពិន្ទុ។ គ្រាប់បាល់នោះកើតឡើងពេល Jones ព្យាយាមតែតបញ្ចេញពីតំបន់គ្រោះថ្នាក់ តែធ្លាក់ទៅដល់ Moutinho ហើយក៏ទាត់បញ្ចូលទីផុតដៃអ្នកចាំទី David de Gea តែម្ដង។
Manchester United ស្ថិតនៅលេខ៧ពីការប្រកួត១៩លើក ក្រោមក្រុមកំពូលតារាង Manchester City ២២ពិន្ទុ និងក្រុមលេខ៤ Arsenal ៤ពិន្ទុ៕