
Emre Can និង Mario Mandzukic អាចចាកចេញពី Juventus ក្រោយគ្មានឈ្មោះលេងនៅ Champions League
ខ្សែបម្រើអាល្លឺម៉ង់ Emre Can និងខ្សែប្រយុទ្ធក្រូអាត Mario Mandzukic បានជួបប្រទះរឿងដ៏ភ្ញាក់ផ្អើលមួយនៅក្នុងអាជីពរបស់ពួកគេ ក្រោយពីមិនមានឈ្មោះនៅក្នុងបញ្ជីកីឡាករទាំង២៣រូបរបស់ក្រុមសេះបង្កង់ Juventus សម្រាប់ប្រកួតនៅក្នុងពានរង្វាន់ UEFA Champions League នារដូវកាលនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សម្រាប់ Emre Can បានប្រាប់សារព័ត៌មានភ្លាមៗផងដែរថា គេពិតខឹងខ្លាំងណាស់ចំពោះការសម្រេចចិត្តបែបនេះ ជាពិសេសគេទើបតែនិយាយជាមួយនឹងក្លឹបរួចផងអំពីគម្រោងនាពេលអនាគត ប៉ុន្តែពេលនេះគេគិតថាអាចនឹងផ្លាស់ចេញពីទឹកដីអ៊ីតាលីនៅខែមករាខាងមុខនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ចំណែកឯ Mario Mandzukic វិញ មិនទាន់ធ្វើការឆ្លើយតបនឹងរឿងនេះទេ ប៉ុន្តែរូបគេក៏អាចនឹងចាកចេញពីទីក្រុង Turin នេះផងដែរ ដោយសារតែមិនអាចប្រជែងជម្រើស១១នាក់ដំបូង ក្រោយពេលដែលខ្សែប្រយុទ្ធ Gonzalo Higuain វិលត្រឡប់មកវិញក្រោមការដឹកនាំរបស់លោក Maurizio Sarri។