ខេត្តព្រៃវែង សុីផុយ ខណៈខេត្តសៀមរាប ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយបាល់កាត់សេចក្តី ១១មែ៉ត្រ
ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត វគ្គ ៨ ក្រុម ជើទី២ ត្រូវបានបញ្ចប់ដោយក្រុមខេត្តព្រៃវែង បានយកឈ្នះ ខេត្តកោះកុង ដោយលទ្ធផល ៣ ទល់ ០ សរុបទាំងពីជើង ៨ ទល់ ១ ស្របពេលដែល ក្រុមខេត្តកណ្តាល បានបរាជ័យក្រោមថ្វីជើង ខេត្តសៀបរាប ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ៣ ទល់ ១ បន្ទាប់ពីចប់ ៩០ នាទីម្ចាស់ផ្ទះឈ្នះ ៣ ទល់ ១ នាកីឡដ្ឋានខេត្តកណ្តាល ដោយសរុបទាំងពីរជើង ៤ ទល់ ៤។
ដូច្នេះហើយ ខេត្តព្រៃវែង រួមជាមួយ ខេត្តសៀមរាប បានកក់កៅអីវគ្គពាកើកណ្តាលផ្តាច់ព្រ័ត្រនាពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ (ថ្នាក់ខេត្ត) និងមានឱកាសបានចូលរួមប្រកួតថ្នាក់ជាតិជាមួយក្លិបទាំង ១២ ក្នុងលីគកំពូលកម្ពុជា ៕