អតីតខ្សែការពារជម្រើសជាតិ ង៉យ ស្រ៊ីន ចូលរួមជាមួយកោះកុងអេហ្វស៊ី
អតីតខ្សែការពារក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ង៉យ ស្រ៊ីន បានចាកចេញពីអាយអេសអាយដង្កោសែនជ័យ ទៅចូលរួមជាមួយកោះកុងអេហ្វស៊ី ដែលជាគូប្រជែងរួមក្របខណ្ឌទី២ ឬ Cambodian League 2 ក្នុងជើងទី២ រដូវកាល២០២២។
តាមពិតទៅ កីឡាករមានកំណើតនៅខេត្តតាកែវ តែរស់នៅកោះកុងតាំងពីតូច ទើបផ្ទេរទៅអាយអេសអាយ ដើមរដូវកាល២០២២។
រដូវកាលមុន គេបានចំណាយពេលជើងទី២ក្នុងក្របខណ្ឌលីគកំពូល នៅព្រៃវែងអេហ្វស៊ី លើកិច្ចសន្យាខ្ចីពីវិសាខា៕