រកឃើញក្រុមឡើង Top 4 លីគកំពូលកម្ពុជារួចរាល់ហើយ
ការប្រកួតបាល់ទាត់ក្របខណ្ឌ Cambodian Premier League ២០២២ បានបញ្ចប់សប្ដាហ៍ទី២០ហើយ ពោលគឺសល់តែមួយសប្ដាហ៍ទៀតនឹងចប់ជុំទី៣។
ប៉ុន្តែទោះបីសល់មួយសប្ដាហ៍ទៀត ក៏គេនៅតែអាចកំណត់បានក្រុមចំនួន៤ដែលបានឡើងទៅកាន់ដំណាក់កាលទី៤ គឺ Top 4។
ក្រុមទាំង៤មាន ព្រះខ័នរាជស្វាយរៀង, វិសាខា, បឹងកេត និងភ្នំពេញក្រោន ត្រូវបន្តទៅប្រកួតដំណាក់កាល Top 4 ចំនួន២ជុំទៀត ពោលគឺក្នុង និងក្រៅដី ហើយបូកពិន្ទុបន្តពី៣ជុំមុន ដើម្បីរកក្រុមមានពិន្ទុច្រើនជាងគេ ទៅគ្រងជើងឯក។
ចំណែក ណាហ្គាវើលដ៍បានអស់ឱកាសប្រជែង Top 4 ហើយ៕