Wolves ចង់យកគ្រូចាស់មកវិញ
លោក Nuno Espirito Santo ស្ថិតក្នុងបញ្ជីរបស់ Wolverhampton សម្រាប់តំណែងអ្នកចាត់ការថ្មី ក្រោយការចាកចេញរបស់លោក Bruno Lage។
តាមពិតទៅ Wolves ក៏បានទាក់ទងលោក Julen Lopetegui ដែរ ប៉ុន្តែអតីតគ្រូបង្គោល Sevilla បានច្រានចោល ព្រោះឪពុកឈឺ។
លោក Santo បានចូលដឹកនាំ Wolves លើកដំបូងក្នុងឆ្នាំ២០១៧ និងនាំក្រុមនេះឡើង Premier League ហើយក៏បានលេខ៧ ចំនួន២រដូវកាជាប់គ្នា។ ពួកគេក៏បានប្រកួត Europa League ទៀតផង។
ផ្ទុយទៅវិញ លទ្ធផលមិនល្អក្នុងរដូវកាល២០២០/២០២១ ធ្វើឲ្យ Wolves សម្រេចចិត្តចែកផ្លូវគ្នាជាមួយលោក Nuno។ ឃើញឱកាស Spurs ក៏បានទាក់ទងយកលោកទៅ តែក៏ត្រូវបានបណ្ដេញចេញវិញ៕