Foden តកុងត្រានៅ Man City ដល់ ២០២៧
Phil Foden បានចុះកិច្ចសន្យាថ្មីនៅ Manchester City រហូតដល់ឆ្នាំ២០២៧ លើកុងត្រាចាស់ដែលអស់សុពលភាពក្នុងឆ្នាំ២០២៤។
កីឡាករវ័យ២២ឆ្នាំរកបាន៥៧គ្រាប់ក្នុងចំណោម១៨២ប្រកួតចាប់តាំងពីបានឡើងក្រុមធំ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧។
គេថា ប្រៀបដូចសុបិនក្លាយជាការពិតអ៊ីចឹងដែរដែលបានបន្តរួមរស់រយៈពេលវែងថែមទៀតនៅក្រុមមេឃខៀវ ព្រោះបានខិតខំប្រឹងប្រែងតាំងពីនៅក្រុមថ្នាល ហើយគេក៏ជាក្មេងរើសបាល់ម្នាក់ដែរ។ ចាប់តាំងពីបានឡើងក្រុមធំ Foden បានរួមចំណែកឈ្នះពាន១១គ្រឿង ដែលមាន Premier League, FA Cup និង League Cup។
គេក៏រកបាន២គ្រាប់ដែរក្នុងចំណោមការលេង១៨ដងសម្រាប់ជម្រើសជាតិអង់គ្លេស៕