Barca យកបានកីឡាករ២នាក់ពីអង់គ្លេស ក្រោយលក់ Aubameyang ទៅ Chelsea
Barcelona បានលក់ Aymeric Pierre Aubameyang ទៅ Chelsea ជាផ្លូវការហើយ ក្នុងតម្លៃ១០លានផោន។ យ៉ាងណា ការបញ្ចេញ មិនមែនថា អត់បញ្ចូលទេ ក្រុមរហស្សនាមអ្នកមានបុណ្យក៏បាននាំយកកីឡាករ២រូបពី Premier League ទៅ La Liga ដែរ គឺ Hector Bellerin និង Marcos Alonso។
Bellerin បានចូលរួមជាមួយក្រុមលោក Xavi ក្រោយចែកផ្លូវគ្នាពី Arsenal ខណៈ Alonso បានចូលរួមពី Chelsea ជាការដោះដូរជាមួយ Aubameyang។
បើនិយាយពី Bellerin វិញ តាមពិតទៅ Barca ចង់បានយូរហើយ តែដោយសារកាលមុន Arsenal គិតថា កីឡាករអេស្ប៉ាញរូបនេះជាអនាគតតារាឆ្នើម។ មានអី បញ្ហារបួសសរសៃពួរបានប៉ះពាល់ខ្លាំងដល់អាជីពរបស់គេ។
រដូវកាលមុន Bellerin ដែលធ្លាប់ជាសមាជិកថ្នាល Barca ដដែលនោះត្រូវបានកាំភ្លើងធំឲ្យ Real Betis ខ្ចីមួយរដូវកាល៕