CAMSOC បង្ហាញចំនួនប្រភេទកីឡាជាផ្លូវការសម្រាប់ស៊ីហ្គេម២០២៣
គណៈកម្មការជាតិកម្ពុជារៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC បានបង្ហាញចំនួនប្រភេទកីឡា និងវិញ្ញាសាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ននៅកម្ពុជាហើយដែលមានសរុប៣៨ប្រភេទកីឡា ស្មើ៦០៨កីឡា។
វិបសាយ CAMSOC ប្រកាសថា នេះជាចំនួនវិញ្ញាសាច្រើនជាងគេបំផុត នៅស៊ីហ្គេម ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៥៦។ វិញ្ញាសាប្រកួតច្រើនជាងគេគឺនៅស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ ក្នុងប្រទេសហ្វីលីពីន ដែលមាន ៥៣០វិញ្ញាសា។
ហែលទឹកជើងទា ដែលដើមឡើយនៅក្នុងចំណោមប្រភេទកីឡាដោយឡែក ត្រូវបានរួមបញ្ចូលមកនៅក្នុងកីឡាក្នុងទឹករួមគ្នា ខណៈ ប្រដាល់គុនខ្មែរ ដែលនៅប្រភេទកីឡាដោយឡែក ក៏ត្រូវបានដាក់បញ្ចូលរួមគ្នាទៅក្នុងប្រភេទកីឡាយុទ្ធគុនចម្រុះផងដែរ។
១. អត្តពលកម្ម (Track&Field និង ម៉ារ៉ាតុង)
២. កីឡាលើទឹក (ហែលទឹក, លោតទឹក, បាល់ទឹក និងហែលទឹកជើងទា)
៣. វាយសី
៤. បាល់បោះ (៥×៥ និង ៣×៣)
៥. ប៊ីយ៉ា ស្នូកឃ័រ
៦. ប្រដាល់សកល
៧. កាយវប្បកម្ម
៨. អុក (អុកចត្រង្គ និងអុកចិន)
៩. ទោចក្រយាន (កង់គួក និងកង់ភ្នំ)
១០. គ្រីឃីត (T20/Sixes និង T50/T20)
១១. កីឡារាំ
១២. កីឡាអេឡិចត្រូនិក
១៣. គុនដាវ
១៤. Floorball
១៥. បាល់ទាត់ (បុរស-នារី)
១៦. វាយកូនហ្គោល
១៧. កាយសម្ព័ន្ធ (Aerobic និង Artistic)
១៨. ហុកគី (រួមបញ្ចូលក្នុងសាល និងក្រៅសាល)
១៩. ម៉ូតូទឹក
២០. យូដូ
២១. ការ៉ាតេ
២២. យុទ្ធគុនចម្រុះ (គុនល្បុក្កតោ, Arnis គុនដំបងរបស់ហ្វីលីពីន, ជឺជីតស៊ូ, ឃីកបុកសីង, វ៉ូវីណាម, គុនខ្មែរ)
២៣. កីឡាឧបសគ្គ
២៤. បញ្ចសីលា
២៥. ប៉េតង់
២៦. ទូកក្ដោង
២៧. សីដក់
២៨. សូហ្វតេន្នីស
២៩. វាយកូនឃ្លីលើតុ
៣០. តេក្វាន់ដូ WT
៣១. វាយកូនបាល់
៣២. ប្រណាំងទូកប្រពៃណី
៣៣. ទ្រីយ៉ាត្លុង (រួមទាំង អាគ័រត្លុង និងឌូអាត្លុង)
៣៤. បាល់ទះ (ក្នុងសាល និងលើឆ្នេរខ្សាច់)
៣៥. លើកទម្ងន់
៣៦. ចំបាប់
៣៧. វ៉ូស៊ូ
ប្រភពដដែលបញ្ជាក់ថា កីឡាទី៣៨ ជាកីឡាសម្ដែង (Demonstration Sport) ដែលមានជាលើកដំបូងនោះគឺកីឡា Teqball ជាកីឡាបាល់មួយដែលត្រូវបានលេងនៅលើតុកោង ដោយរួមបញ្ចូលគ្នានូវរបៀបលេងកីឡាបាល់ទាត់ និងវាយកូនឃ្លីលើតុ៕