
ក្រុមខេត្តបន្ទាយមានជ័យបង្កើតប្រវត្តិសាស្ត្រក្នុងបាល់ទាត់កម្ពុជា
ក្លិបបាល់ទាត់ខេត្តបន្ទាយមានជ័យដែលកំពុងប្រកួតប្រជែងក្នុងក្របខណ្ឌទី២កម្ពុជា ឬ Cambodian League 2 បានប្រកាសនាំចូលកីឡាករមកពីប្រទេសចំនួន៣ដែលមិនធ្លាប់លេងនៅកម្ពុជាពីមុន។
កីឡាករទាំង៣មានខ្សែប្រយុទ្ធ Joslyn Ghifem Katuala សញ្ជាតិ កុងហ្គោ, ខ្សែបម្រើ Valli Simone សញ្ជាតិ អ៊ីតាលី និងខ្សែបម្រើ Thapa Magar Saroj សញ្ជាតិ នេប៉ាល់។ អ្នកទាំង៣សុទ្ធតែចូលរួមដោយស្ម័គ្រចិត្ត។
អ្នកទាំង៣ខាងលើត្រូវបាននាំចូលសម្រាប់ជើងទី២រដូវកាល២០២២នេះ។ នេះជាការនាំចូលកីឡាករបរទេសលើកដំបូងសម្រាប់ក្រុមខេត្តដែលជាប់ព្រំប្រទល់ប្រទេសថៃ ក្រោយលេងជើងទី១ជាមួយកីឡាករក្នុងស្រុកសុទ្ធសាធ។
គួរដឹងដែរថា បន្ទាយមានជ័យទើបចូលរួមការប្រកួតក្របខណ្ឌទី២ ក្នុងឆ្នាំ២០២២ នេះ ក្រោយប្រលូកក្នុងពានសម្ដេចតេជោ ហ៊ុន សែន ច្រើនឆ្នាំ។
ក្រោយប្រកួតបាន១២លើកកន្លងមក បន្ទាយមានជ័យមាន៤ពិន្ទុស្ថិតនៅលេខ១១ក្នុងចំណោម១២ក្រុម។ ថ្ងៃអាទិត្យ ទី៣១ ខែកក្កដា សប្ដាហ៍នេះ ពួកគេនឹងត្រូវប៉ះក្រុមកោះកុងអេហ្វស៊ី៕