អនុប្រធានក្លឹប Juventus បញ្ចាក់យ៉ាងច្បាស់ម្តងទៀតថា Cristiano Ronaldo មិនចេញពីក្លឹបទៅណាឡើយ
កាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរាយការណ៍មកថាមានបំណងចង់ចាកចេញពីក្រុមសេះបង្កង់ Juventus ទៅកាន់ Paris Saint Germain ក្រោយពីមិនសប្បាយចិត្តនៅក្នុងទឹកដីអ៉ីតាលី។
រឿងរ៉ាវដ៏រសើបមួយនេះត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយយ៉ាងខ្លាំង ជាពិសេសនៅពេលដែលគេបានឃើញប្រធានក្រុមសញ្ជាតិព័រទុយហ្គាល់បានរៀបចំរើឡានរបស់ខ្លួនចេញពីផ្ទះនៅក្នុងទីក្រុង Turin។
យ៉ាងណាក្តីអតីតខ្សែបម្រើ Pavel Neved ដែលបច្ចុប្បន្ននេះគឺជាអនុប្រធានក្លឹប Juventus បានចេញមុខមកបញ្ចាក់ថា៖ “គ្មាននរណាម្នាក់ពីភាគីរបស់ Cristiano Ronaldo បានមកប្រាប់ខ្ញុំថាគេចង់ចាកចេញនោះឡើយ។ ឥឡូវនេះអ្វីដែលយើងត្រូវធ្វើគឺ រងចាំគេត្រឡប់មកពីវិស្សមកាលវិញនៅថ្ងៃទី២៥ខាងមុខនេះតែប៉ុណ្ណោះ ព្រោះគេនៅតែជាសមាជីករបស់យើងដដែល”។
គួរឱ្យដឹងថា អតីតសមាជិក Sporting Lisbon, Manchester United និង Real Madrid ខាងលើនេះត្រូវបានគេផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងការផ្លាស់ចេញទៅកាន់ PSG រួមជាមួយនឹងការត្រឡប់ទៅកាន់ទឹកដី Old Trafford វិញផងដែរ។