នាយកប្រតិបត្តិក្លឹបបាល់ទាត់នៅនីហ្សេរីយ៉ា Udala FC ត្រូវបានគេធ្វើឃាតនិងដុតទាំងរស់
លោក Paul Udala ដែលជាម្ចាស់និងនាយកប្រតិបត្តិក្លឹបបាល់ទាត់នៅនីហ្សេរីយ៉ា Udala FC ត្រូវបានគេធ្វើឃាតរួមគ្នាជាមួយអ្នកគ្រប់គ្រងក្លិប អ្នកបើករថយន្ត និងអង្គរក្សរបស់លោក។
តាមរបាយការណ៍បានឲ្យថា មានខ្មាំងកាំភ្លើងបានបាញ់រះទៅរថយន្តរបស់គាត់ ប៉ុន្តែគ្រាប់កាំភ្លើងមិនបានបាញ់ចំរូបលោក ហើយជនមិនស្គាល់មុខទាំងនោះ ក៏បានប្រើកាំបិតចាក់ទៅលើលោក ហើយរុញលោកចូលទៅក្នុងរថយន្ដឡិចស៊ីស ហើយក៏ដុតលោកទាំងរស់តែម្តង។
របាយការណ៍បន្ថែមបានបញ្ជាក់ថា សាកសពរបស់លោកត្រូវបានរលាយឆេះខ្ទិចគ្មានសល់ លើកលែងតែខ្សែកនិងខ្សែដៃរបស់លោកប៉ុណ្ណោះដែលត្រូវបានគេរកឃើញនៅទីនោះដែលបង្ហាញថាគឺជារូបលោក Paul Udala៕