Barcelona សម្លឹងឃើញអ្នកចាំទីដែលអាចជំនួស Neto បានសម្រាប់ពេលខាងមុខនេះ
ក្លិបអ្នកមានបុណ្យ Barcelona ត្រូវបានរាយការណ៍ថា កំពុងចាប់អារម្មណ៍អ្នកចាំទីថ្មី ដើម្បីមកជំនួសតំណែងអ្នកចាំទីដៃទី២ Neto ដែលស្នើសុំចាកចេញពីក្លឹប។
Neto បានប្រកាសចង់ចាកចេញពី Barcaដោយកីឡាករ រូបនេះចង់មានឱកាសលេងបានច្រើន ខណៈ ter Stegen នៅតែជាអ្នកចាំទីដៃទី១របស់ក្លឹប។ ហើយៗថ្មីៗនេះ Neto ក៏ត្រូវបានទទួលការចាប់អារម្មណ៍ពីក្លឹប Flamengo នឹងចង់ចាកចេញទៅចូលរួមក្លិបនេះដូចគ្នា។
ប្រភពខាងលើក៏បានអះអាងថា Barcelona ចាប់អារម្មណ៍ក្នុងការផ្ទេរ អ្នកចាំទី Stole Dimitrievski ដែលកំពុងលេងនៅក្លិប Rayo Vallecano ដើម្បីមកជំនួស Neto។ ប៉ុន្ដែពួកគេអាចពិបាកបន្តិច ស្របពេល RayoVallecano មិនចង់បាត់បង់កីឡាករសំខាន់ក្រុមរបស់ពួកគេ ដែលកំពុងចង់ប្រជែងយកកៅអីលេងពានអឺរ៉ុបរដូវកាលក្រោយដូចគ្នា៕
-Monsoon-