លឹម ពិសុទ្ធ ស៊ុត ២គ្រាប់ ជួយអោយ ភ្នំពេញក្រោន កក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ជំនួបដ៏តានតឹងរវាងម្ចាស់ផ្ទះ គិរីវង់សុខសែនជ័យ ចាញ់ ភ្នំពេញក្រោន ១ ទល់ ២ ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ (ថ្នាក់ជាតិ) វគ្គ៨ ក្រុមចុងក្រោយជើងទី២ ធ្វើអោយក្រុមភ្ញៀវកក់កៅអីវគ្គពាកកណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីសរុបទាំងពីរជើងលទ្ធផល ២ ទល់ ៤ ។
ការប្រកួតក្រោមដំណក់ទឹកភ្លៀងនេះ នាវគ្គទី១ គ្មានគ្រាប់បាល់កើតឡើយ។ គ្រាប់បាល់កើតមាននៅពេលដែលខ្សែការពារ ភ្នំពេញក្រោន បានបង្កកំហុសក្នុងប្រអប់ទី ធ្វើអោយម្ចាស់ផ្ទះនាំមុខមុន ដោយបាល់ ១១មែត្រ ដែលធ្វើបានសម្រេចដោយកីឡាករ ជិន សុផាន់នី នៅនាទី ៦៧ ។ យ៉ាងណាក្តីក្រុមភ្ញៀវតាមស្មើមកវិញភ្លាមៗត្រឹមរយៈពេល ៣នាទី បន្ទាប់ ដោយខ្សែបម្រើប្រយុទ្ធវ័យក្មេង លឹម ពិសុទ្ធ និងរកគ្រាប់ជ័យជម្នះនៅនាទី៨៨ ដោយកីឡាកររូបនេះដដែល។
ដូច្នេះហើយ ភ្នំពេញក្រោន បានកក់កៅអីវគ្គពានកណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីបានយកឈ្នះ គិរីវង់សុខសែនជ័យ ទាំងពីជើង ៤ ទល់ ២ ដោយរង់ចាំក្រុម ព្រះខ័នរាជស្វាយរៀង, ណាហ្គាវើលដ៍, ខេត្តព្រៃវែង, កងយោធពលខេមរភូមិន្, វិសាខា និង បឹងកេត ៕