Ronaldinho ប្រារព្ធខួបកំណើតអាយុ ៤០ ឆ្នាំនៅក្នុងមន្ទីឃុំឃាំង
(BC-99)
អតីតកីឡាករមិត្តរួមជាតិ ប្រេស៊ីល Roberto Carlos និង Ronaldo បានផ្ញើសាជូនពរលើកទឹកចិត្តដល់ Ronaldinho ដែលកំពុងប្រារព្ធពិធីខួបអាយុ ៤០ ឆ្នាំរបស់ខ្លួននៅក្នុងមន្ទីឃុំឃាំងប្រទេស ប៉ារ៉ាហ្គាយ។
ជាមួយនឹងសាច់អាំងដ៏ធំមួយចង្កាក់ព្រមទាំងមានភេសជ្ជៈមួយកំប៉ុងផងនោះគេឃើញផ្ទៃមុខដែលពោពេញដោយភាពរីករាយរបស់អតីតកីឡាករ សាំបា ដែលកំពុងតែទទួលយកការកាត់ទោសជាប់ឃុំរយៈពេល ៦ ខែពីបទប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយដើម្បីចូលប្រទេសនៅទ្វីបអាមេរិកខាងត្បូងមួយនេះ។
ដើម្បីអបអរពិធីខួបកំណើតរបស់មិត្តចាស់ដែលកំពុងចំណាយពេលរស់នៅក្នុងឃុំ Ronaldo ដែលជាមិត្តចាស់វ័យ ៤៣ ឆ្នាំបានបង្ហោះរូបថតរបស់គេទាំងពីរនិងសរសេរចំណងជើងថា “សូមចូលរួមអបអរសាទរសម្លាញ់ចាស់ សូមឱ្យឯងយកឈ្នះដំណាក់កាលដ៏លំបាកនៃជីវិតមួយនេះ សូមជួបប្រទះតែភាពរីករាយពេញមួយជីវិត! # Ronaldinho40 @ronaldinho ។ ”
Roberto Carlos ដែលមានអាយុ ៤៦ ឆ្នាំវិញក៏បានបង្ហោះវីឌីអូមួយរបស់ខ្លួនដែលបានឱបគ្នាជាមួយ Ronaldinho នៅពេលដែលរូបលោកត្រូវប្តូរចេញពីការប្រកួតមិត្តភាពដោយបានសរសេរចំណងជើងថា”ពួកម៉ាកសំណព្វចិត្ត @ronaldinho អាយុ ៤០ ឆ្នាំ #រីករាយថ្ងៃកំណើតសម្លាញ់ ” ។
ក្រៅពីអតីតមិត្តរួមក្រុមជម្រើសជាតិ ប្រេស៊ីល ខាលើគេក៏ឃើញមានអតីតមិត្តរួមក្លឹប Barcelona របស់ Ronaldinho គឺកីឡាករ Samuel Eto’o ក៏បានបង្ហាញសារតាមរយៈវីដេអូ Instagram ដោយបានសរសេររៀបរាប់ដោយក្តីរន្ធត់ថា “ខ្ញុំមិនដែលគិតថាជីវិតបងត្រូវឆ្លងកាត់រឿងបែបនេះទេ។ រីករាយថ្ងៃកំណើតបងប្រុស” ។