
អង្គរថាយហ្គឺរ បញ្ចប់កិច្ចសន្យាជាមួយខ្សែប្រយុទ្ធឆ្នើម CRISTIANO
ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ បានសម្រេចបញ្ចប់កិច្ចសន្យាជាមួយកីឡាករ CRISTIANO MARCOLINO SANTOS សម្រាប់ការប្រឹងប្រែង និងចូលរួមចំណែកជួយក្រុមក្នុងរយៈពេលកន្លងមក ជុំទី១ នៃលីគកំពូលកម្ពុជាកន្លងទៅ។
ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបនេះ ចាប់តាំងពីបានចូលរួមជាមួយក្រុមដែលប្រកបអាជីពនៅកម្ពុជានេះ បាន ៨ ប្រកួត និងជួយក្រុមរកបានរហូតដល់ទៅ ៦ គ្រាប់។ បុរសសញ្ជាតិប្រេសុីលនេះ ធ្លាប់ប្រឡូកនៅក្លិបជាច្រើននាស្រុកកំណើតរបស់ខ្លួន និងក្រៅប្រទេសរួមមាន ម៉ាឡេសុី, ម៉ារ៉ុក, សហរដ្ឋអាមេរិក, អារ៉ាប់រួម ជាដើម។
SANTOS ទើបតែមកប្រឡូកអាជីពបាល់ទាត់នេះនៅកម្ពុជា ជាលើកដំបូងជាមួយក្រុម អង្គរថាយហ្គឺរ នេះប៉ុណ្ណោះ បើទោះបីជាមិនអាចជួយក្រុមប្រជែង Top 6 ដើម្បីដណ្តើមពានបានក៏ពិតមែន ប៉ុន្តែអាចរកគ្រាប់ ៦ គ្រាប់ ក្នុងការបង្ហាញខ្លួនត្រឹម ៨ ប្រកួត៕