Bundesliga អនុញ្ញាតឲ្យ RB Leipzig មានអ្នកទស្សនាផ្ទាល់ខ្លះៗមុនគេ
RB Leipzig បានក្លាយជាក្លិប Bundesliga ដំបូងបង្អស់ដែលត្រូវបានអនុញ្ញាតមានអ្នកគាំទ្រខ្លះចូលទស្សនាផ្ទាល់បានវិញនៅកីឡដ្ឋានពេលបើករដូវកាលថ្ងៃទី២០ ខែកញ្ញា បន្ទាប់ពីអាជ្ញាធរសុខាភិបាលបានផ្តល់ភ្លើងបៃតងដល់អ្នកទស្សនារហូតដល់ ៨៥០០នាក់ចូលរួម។
អាជ្ញាធរក្រុងបាននិយាយថាក្លិបដែលជ្រុះចេញពីក្របខណ្ឌ Champions League ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីខែមុន អាចមានអ្នកគាំទ្រវិលត្រលប់មកដីរបស់ខ្លួនវិញពេលប្រកួតជាមួយ Mainz ០៥ នៅថ្ងៃទី ២០ ខែកញ្ញា ប្រសិនបើអត្រានៃការឆ្លងមេរោគថ្មីនៅក្នុងតំបន់លែងកើនឡើង។
នៅក្នុងសេចក្តីថ្លែងការណ៍បញ្ជាក់ថា“ ៖បន្ទាប់ពីការពិនិត្យយ៉ាងល្អិតល្អន់ អាជ្ញាធរសុខាភិបាល Leipzig បានយល់ព្រមលើផែនការសុខភាពដ៏តឹងរឹងរបស់ RB Bipzig។”
នេះមានន័យថាសម្រាប់ការប្រកួតលើកដំបូងនៃរដូវកាលថ្មីនៅថ្ងៃទី២០ ខែកញ្ញាអាចមានអ្នកទស្សនាបាន ៨៥០០ នាក់។
អ្នកគាំទ្រទាំងអស់នឹងត្រូវពាក់ម៉ាស់មុខហើយនឹងត្រូវបានដាក់ជាក្រុមតូចៗលាតសន្ធឹងនៅកីឡដ្ឋានដែលអាចផ្ទុកទស្សនិកជន៤២០០០នាក់។ នឹងមិនមានអ្នកទស្សនាពីក្រុមភ្ញៀវទេ ហើយអ្នកគាំទ្រទាំងអស់ត្រូវតែផ្តល់ព័ត៌មានផ្ទាល់ខ្លួន និងជាអ្នកស្រុកនោះតែម្ដង។
ក្លិបនៅ Bundesliga បានលេងដោយគ្មានអ្នកគាំទ្រចាប់តាំងពីខែមីនា។ លីគនេះត្រូវបានរំខាននៅចន្លោះខែមីនា និងឧសភាដោយសារជំងឺរាតត្បាត COVID 19 និងបានបន្តឡើងវិញដោយគ្មានអ្នកទស្សនា។
អាល្លឺម៉ង់បានកត់ត្រាករណីថ្មីនៃវីរុសចំនួន១២១៨ករណី និងការស្លាប់ចំនួន៤នាក់កាលពីថ្ងៃអង្គារ ទី០១ ខែកញ្ញាជាមួយនឹងចំនួនអ្នកស្លាប់សរុបមានចំនួន៩៣០២នាក់៕