West Brom កំពុងចរចាទិញផ្តាច់កីឡាករ Diangana ពី West Ham
(BC-99)
ក្លឹប West Brom កំពុងតែឈានដល់កិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍មួយសម្រាប់ខ្សែការពារស្លាប Grady Diangana របស់ West Ham United ។
យោងទៅតាមសារព័ត៌មាន The Express & Star និយាយថាក្រុមដែលមានរហស្សនាម The Baggies បានឈានដល់កិច្ចព្រមព្រៀងជាមួយ West Ham លើតម្លៃដំបូង ១២ លានផោនសម្រាប់កីឡាករវ័យ ២២ ឆ្នាំដែលបានដើរតួយ៉ាងសំខាន់ក្នុងការជួយក្រុមមួយនេះអោយឡើងមកកាន់ក្របខណ្ឌកំពូលនៅរដូវកាលនេះ។ កាលពីរដូវកាលមុន Grady Diangana ត្រូវបាន West Brom ខ្ចីជើងពីក្រុមញញួរធំដោយភ្ជាប់នូវជាមួយការទិញផ្តាច់លើតម្លៃដែលមានការព្រមព្រាងរវាងក្លិបទាំងពីរ។
លោក Slaven Bilic អ្នកចាត់ការទូរទៅរបស់ក្រុមដែលមានមូលដ្ឋាននៅ The Hawthorns មានបំណងចង់ទិញផ្តាច់ Diangana ក្រោយពីលោកបានឃើញសមត្ថភាពកីឡាករម្នាក់នេះស៊ុតបាន ៦ គ្រាប់និងបញ្ជូនបាល់បាន ៨ គ្រាប់។ តែការដាក់សំណើរនេះត្រូវបានជាប់គាំងបន្តិចដោយសារតែក្លឹប West Ham ទាមទារតម្លៃខ្លួនរបស់កីឡាករអាយុក្រោម២១ឆ្នាំរបស់តោកំណច អង់គ្លេស ដែលមានសញ្ជាតិដើម កុងហ្គោ រូបនេះចំនួន២០លានផោន។