
Juventus ថាធ្វើបែបណាបន្តកុងត្រាកីឡាកររូបនេះអោយបានឆាប់បំផុត
ក្លឹបសេះបង្កង់ Juventus កំពុងតែស្ទុះស្ទារធ្វើបែបណាដើម្បីបន្តកុងត្រាកីឡាករសំខាន់ៗរបស់ពួកគេខណៈដែលសមាជិកថ្មីគឺមានតិចតួចនោះទេ។
កីឡាករដែលក្លឹបមិនចង់បានបង់នោះគឺខ្សែប្រយុទ្ធអាហ្សង់ទីន Dybala កុងត្រារបស់ Paulo Dybala ជាមួយ Juventus នឹងអស់នៅខែមិថុនាខាងមុខនេះហើយ ខណៈដែល នាយកប្រត្តិបតិ្ដរបស់ Juventus លោក Federico Cherubini ថា”យើងនឹងជួបជាមួយភ្នាក់ងារ Paulo នៅថ្ងៃបន្ទាប់ ដើម្បីពិភាក្សាអំពីកុងត្រាថ្មី ។
មិនត្រឹមតែប៉ុនណ្ណោះ”យើងនឹងជួបកីឡាករទាំងអស់ដែលផុតកុងត្រានៅខែមិថុនា។ ហើយកិច្ចព្រមព្រៀងថ្មីរបស់ Cuadrado គឺជារឿងដែលត្រូវគិតគូរដែរ៕
-Monsoon