
កីឡាករ Neymar Angel Di Maria និង Leandro Paredes ធ្វើតេស្តិ៍មានវិជ្ជមានកូវីដ១៩
យោងតាមរបាយការណ៍នៅប្រទេសបារាំង បានអោយដឹងថា Neymar គឺជាកីឡាករម្នាក់ក្នុងចំនោមកីឡាករទាំង ៣ នាក់របស់ក្រុម Paris Saint-Germain ដែលបានធ្វើតេស្ត៍រកឃើញវីរុស១៩។ គួរបញ្ជាក់ថា បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើងក្រុម Bayern Munich ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League កាលពីខែមុន Neymar បានឈប់សម្រាកទៅលំហែលកាយនៅកោះ Ibiza ក្នុងប្រទេសអេស្ប៉ាញមុនរដូវកាលថ្មីរបស់ Ligue 1 ចាប់ផ្តើមប្រកួត។ ជាមួយគ្នានេះបើយោងតាម L’Equipe បានអោយដឹងថា Angel Di Maria និង Leandro Paredes ក៏បានធ្វើតេស្តវិជ្ជមានផងដែរ។ រដូវកាលថ្មីនៃលីគកំពូលរបស់បារាំង បានជិតចាប់ផ្តើមហើយប៉ុន្តែការប្រកួតរបស់ PSG ត្រូវបានពន្យាពេលដើម្បីឱ្យកីឡាករអាចជាសះស្បើយ ម្យ៉ាងវិញទៀតរាល់ក្រុមការងារទាំងអស់របស់ PSG ក៏បានធ្វើតេស្តិ៍រកជំងឺមួយនេះផងដែរ៕