
នៅបំរុងយូរពេក Keylor Navas អាចនិងចេញពី Real Madrid ទៅលេងនៅ League បារាំងវិញ
លោក Thomas Tuchel គ្រូបង្វឹករបស់ Paris S.G បានបង្ហាញចំណាប់អារម្មណ៏ចង់បានអ្នកចាំទី Keylor Navas ពីស្តេចស Real Madrid មុនទីផ្សារទិញដូរកីឡាករក្នុងលីកបាល់ទាត់កំពូលរបស់បារាំងនិងបិទនៅថ្ងៃទី ៣១ ខែសីហានេះ។
យោងតាមសារព័តមាន L’Equipe បានអោយដឹងថាគ្រូបង្វឹកជនជាតិអាល្លឺម៉ង់កំពុងស្វែងរកអ្នកចាំទីដែលមានសមត្ថភាពមកជំនួសកន្លែងរបស់ Alphonse Areola ដែលកំពុងធ្លាក់ទំរង់ ក្រោយពីការប្រកួតបើករដូវកាល អ្នកចាំទីកូនកាត់ហ្វីលីពីនបារាំងរូបនេះធ្វើអោយភ្លាត់ស្នៀតចាញ់ក្រុម Rennes ២-១។
“Alphonse Alreola”
ក្នុងនោះដែរ ក្រៅពី Keylor Navas មានអ្នកចាំទីវ័យក្មេងមួយរូបទៀតកំពុងស្ថិតក្នុងបញ្ចីរបស់ក្រុមចាយលុយធំ Paris S.G គឺអ្នកចាំទីជនជាតិអ៊ីតាលី Gianluigi Donnarumma ដែលលេងអោយបិសាចក្រហម AC Milan ប៉ុន្តែ Navas នៅតែជាគោលសំខាន់មុនគេដែល Paris S.G ចង់បានខ្លាំងបំផុត។
“Gianluigi Donnarumma”
បច្ចុប្បន្នអ្នកចាំទីជនជាតិកូស្តារីកាកំពុងមានសម្ពាធក្នុងការប្រជែងយកកៅអី១១នាក់ក្នុងក្រុម Real Madrid ជាមួយអ្នកចាំទីជនជាតិប៊ែលហ្ស៊ិក Thibaut Courtois ដែលស្ថិតក្រោមការដឹកនាំរបស់ Zinedine Zidane វាជាការសំរេចចិត្តដ៏ពិបាកមួយ៕
“Thibaut Courtois”