Eden Hazard របួសកជើងត្រូវអវត្តមានពេលប៉ះ Man Cityនៅ UCL និងជំនួប El Clasico ជើងទី២
កាលពីម្សិលមិញ ក្រុមអធិរាជស Real Madrid បានចេញសេចក្តីថ្លែងការដោយបញ្ជាក់ថាខ្សែបម្រើ Eden Hazard មានបញ្ហារបួសកជើងខាងស្តាំហើយត្រូវប្តូរចេញនៅចុងម៉ោងក្នុងអំឡុងការប្រកួតជាមួយ Levante ក្នុងក្របខ័ណ្ឌ La Liga ដោយរូបគេត្រូវអវត្តមានរយៈពេលយូរជាបន្តទៀត។
ការសម្រាកព្យាបាលនៅក្រៅទីលាននេះមានន័យថា កីឡាករដែលពាក់អាវលេខ៧នឹងត្រូវខកខានក្នុងការប្រកួតពានរង្វាន់ UEFA Champions League ទល់នឹង Man City រួមទាំងជំនួប El Clasico ជើងទី២ទល់នឹង FC Barcelona ផងដែរ។
ជាក់ស្តែងអតីតសមាជិក Lille និង Chelsea ខាងលើទើបតែបានបង្ហាញខ្លួនឱ្យក្រុមជើងឯក UEFA Champions League ១៣សម័យកាលពីសប្តាហ៍មុនតែប៉ុណ្ណោះ ក្រោយអវត្តមាននៅលើទីលានដោយសាររបួសជិត៣ខែផងដែរ។