ជំនួប Siem Reap Derby អង្គរថាយហ្គឺរ ប្រកួតឈ្នះ សូលទីឡូអង្គរ៤ទល់០ ស្របពេល ភ្នំពេញក្រោន ឡើងឈរលើកំពូលតារាងនៅសប្តាហ៍ទី២
ការប្រកួតដ៏ធំរវាងក្រុម អង្គរថាយហ្គឺរ ជាមួយ សូលទីឡូអង្គរ ដែលក្រុមទាំងពីរមានមូលដ្ឋាននៅក្នុងខេត្តសៀមរាបដូចគ្នា ដែលហៅថា Siem Reap Derby ជាលទ្ធផលក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានយកឈ្នះម្ចាស់ផ្ទះសូលទីឡូអង្គរ ៤ទល់នឹង០ នៅសប្តាហ៍ទី២នៃការប្រកួតបាល់ទាត់ជើងឯកថ្នាក់ជាតិ ២០២០នៅទីលានបាល់ទាត់ SRU ខេត្តសៀមរាប។ ៤គ្រាប់របស់ភ្ញៀវ អង្គរថាយហ្គឺរ ស៊ុតបញ្ជូលទីដោយ កីឡាករ Bata បីគ្រាប់តែឯង ខណៈមួយគ្រាប់ទៀតដោយកីឡាករ ឡុង ភារ៉ាត់។ ក្នុងថ្ងៃដដែលនោះដែរ ក្រុមបាល់ទាត់ភ្នំពេញក្រោន បានបំបាក់យុវជនសាលាបាល់ទាត់ជាតិបាទី ៧ ទល់០ ឡើងមកឈរនៅកំពូល តារាងត្រឹមសប្តាហ៍ទី២។ ចំនែកឯក្រសួងការពារជាតិ ឈ្នះម្ចាស់ផ្ទះ អាស៊ីអឺរ៉ុប ២ទល់០ នាកីឡដ្ឋាន AEU Park ៕