Botafogo សំឡឹងឃើញបច្ចេកវិទ្យាហ្គេមរបស់ជប៉ុន ទើបសំរេចចិត្តទិញយក Honda ទៅលេងសំរាប់រដូវកាលថ្មី
ប្រទេសជប៉ុនអាចមិនមានជាប្រទេសដែលជំនាញខាងផលិតកីឡាករបាល់ទាត់លំដាប់ពិភពលោកនោះទេ ប៉ុន្តែពួកគេគឺជាអ្នកជំនាញខាងផលិតវីដេអូហ្គេមបាល់ទាត់បានល្អបំផុតក្នុងលោក។
ដូចនេះហើយវាជាអ្វីដែលក្រុមបាល់ទាត់ Botafogo សំឡឹងឃើញពីសក្តានុពលនិងសំរេចចិត្តធ្វើការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធអន្តរជាតិជប៉ុន Keisuke Honda នៅថ្ងៃចុងក្រោយនៃការដោះដូរកីឡាករ។
Honda បានយល់ព្រមចុះកិច្ចសន្យាចូលេងអោយស្តេចភ្លើង Botafogo ពេញមួយឆ្នាំ ក្រោយពីចាកចេញពីលីកបាល់ទាត់ក្នុងប្រទេសហុលឡង់ ដោយលេងអោយក្រុម Vitesse បានតែបួនប្រកួតប៉ុណ្ណោះ។ ក្នុងវ័យ ៣៣ឆ្នាំកីឡាករជនជាតិជប៉ុន ជាកីឡាករអាជីពផង និងមានតួនាទីជា General Manager របស់ក្រុមបាល់ទាត់គោព្រៃកម្ពុជាផង។
រដូវកាលថ្មីនៃលីគ Serie A របស់ប្រទេសប្រេស៊ីលនិងចាប់ផ្តើមនៅថ្ងៃទី៣ ខែឧសភាខាងមុខនេះហើយ ខណៈដែលរដូវកាលមុនស្តេចភ្លើង Botafogo បញ្ចប់នៅចំណាត់ថ្នាក់ទី១៥៕