ក្រុម Roma កំពុងតែដំណើរការចុះហត្ថលេខាលើការលើអ្នកចាំទី Wolves Rui Patricio
(BC-99)
ក្រុម Roma កំពុងឈានដល់ការចុះហត្ថលេខាលើអ្នកចាំទី Rui Patricio របស់ក្រុម Wolves ។
អ្នកជំនាញការផ្ទេរកីឡាករសញ្ជាតិ អ៊ីតាលី លោក Nicolo Schira បានប្រកាសពីកិច្ចព្រមព្រៀងរវាងក្លឹបទាំងពីរក្រោយពីបានរកដំណោះស្រាយមួយដ៏សមស្របរួចរាល់ហើយ។ ក្រុមចចក Wolves បានទទួលយកការផ្តល់តម្លៃចំនួន ១០ លានផោនពី Roma សម្រាប់ Patricio ខណៈដែលអ្នកចាំទីរូបសញ្ជាតិ ព័រទុយហ្គាល់ រូបនេះនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមដែលមានរហស្សនាមថា Giallorosso រហូតដល់ឆ្នាំ ២០២៤ ។
កាលពីរដូវកាលមុន Patricio បង្ហាញខ្លួនបាន ៣៧ ប្រកួតនៅ Premier League ដោយថែរក្សាសំណាញ់ទីឱ្យទទេរស្អាតចំនួន ១០ ប្រកួតនិងរបូតបាល់ចំនួន ៥១ គ្រាប់។
Patricio ត្រូវបានគេរំពឹងថានឹងបញ្ចេញថ្វីដៃកាន់តែល្អនិងជាអ្នកចាំទីដៃទី១នៅឯក្រុម Roma ដោយបានរួបរួមជាមួយគ្រូបង្វឹកថ្មីនិងជាជនរួមជាតិ ព័រទុយហ្គាល់ លោក Jose Mourinho ។