មានរឿងមួយដែលទស្សនិកជនមិនបានដឹងក្រោយចប់ការប្រកួតរវាង ឡៅ ចន្រ្ទា និង ឈឿន ល្វៃ
កាលពីចុងសប្តាហ៍កន្លងទៅ ពោលគឺនៅព្រឹកថ្ងៃសៅរ៍ បងប្អូនអ្នកគាំទ្រគុនខ្មែរមួយចំនួនប្រហែលជានៅចាំបានរវាងការប្រកួត ឡៅ ចន្រ្ទា និង ឈឿន ល្វៃ ដោយជាលទ្ធផលនាយសង្ហាគុនខ្មែរបានប្រកួតឈ្នះ កីឡាករដែលមកពីក្លឹបនាគរាជចតុមុខរូបនេះដោយឯកច្ឆ័ន។ ដោយឡែករឿងមួយដែលទស្សនិកជនមិនបានដឹងក្រោយចប់ការប្រកួតរវាងគុនខ្មែរទាំង២គឺ បន្ទាប់ពីអាជ្ញាកណ្តាលបានលើកដៃអោយ ឡៅ ចន្រ្ទា ឈ្នះរួចមក ឈឿន ល្វៃ ក៏បានដើរមកខាងអ្នកឲ្យទឹក ឡៅ ចន្រ្ទា ដែលមាន ឡៅ ស៊ីណាត ជាអ្នកឲ្យទឹក នាពេលនោះ ឡៅ ចន្រ្ទា ក៏បាននិយាយយ៉ាងខ្លីដាក់ ឈឿន ល្វៃ ថា៖ ប្អូនល្អណាស់ បងពិតជាពិបាកចូលវ៉ៃប្អូនមែន ប្រឹងប្រែងហ្វឹកហាត់ជាបន្តទៀតនិងល្អជាងនេះជាមិនខាន។ ជាមួយគ្នានោះដែល ឡៅ ស៊ីណាត ក៏បានសរសើរលើ ឈឿន ល្វៃ ថាជាកីឡាករល្អ ព្រោះអាចទប់ទល់ប្អូនប្រុសរបស់ខ្លួនបានពេញទឹក ហើយក៏បានលើកទឹកចិត្តដល់រូបគេឲ្យប្រឹងប្រែងហ្វឹកហាត់ជាបន្តទៀត និងល្អជាងនេះ។
គួររំលឹកថា ក្រោយចប់ការប្រកួតរវាង ឡៅ ចន្រ្ទា និង ឈឿន ល្វៃ មានបងប្អូនគាំទ្រគុនខ្មែរជាច្រើនបានសរសើរលើកូនសិស្សនាគរាជចតុមុខថា ពិតជាមិនគួរឲ្យជឿដែលអាចទប់ទល់ជាមួយ ឡៅ ចន្រ្ទា បានពេញ៥ទឹក៕ (វីដេអូប្រកួតរបស់ ឡៅ ចន្រ្ទា និង ឈឿន ល្វៃ មាននៅខាងក្រោមនេះ….)