Harry Kane ថានឹងចាកចេញពី Spurs ភ្លាម បើសិនជារដូវកាលនេះមិនឈ្នះពាន EFL ឬក៏ជាប់នៅតំបន់ Top4
ខ្សែប្រយុទ្ធ Harry Kane ត្រូវបានគេរាយការណ៍មកថា ត្រៀមនឹងចាកចេញពី Tottenham Hotspurs នៅដំណាច់រដូវកាលនេះ បើសិនជារក្លឹបមិនអាចឈ្នះពានរង្វាន់អ្វីមួយសោះ ឬក៏មិនអាចជាប់នៅតំបន់ Top4 ដើម្បីមានឈ្មោះទៅលេងនៅពានរង្វាន់ UEFA Champions League នារដូវកាលក្រោយបាន។

LONDON, ENGLAND – JANUARY 02: Harry Kane of Tottenham Hotspur looks on during the Premier League match between Tottenham Hotspur and Leeds United at Tottenham Hotspur Stadium on January 02, 2021 in London, England. The match will be played without fans, behind closed doors as a Covid-19 precaution. (Photo by Andy Rain – Pool/Getty Images)
កីឡាករវ័យ២៧ឆ្នាំ ធ្លាប់ត្រូវគេចុះផ្សាយម្តងហើយថា បានស្នើរសុំចាកចេញពីក្រុមរហស្សនាមមាន់ខ្នាយមាសនៅដំណាច់រដូវកាលនេះ ក្រោយពីមានអារម្មណ៍មិនសប្បាយចិត្ត និងទទួលបានលទ្ធផលខកចិត្តជាច្រើននៅរដូវកាលនេះជាមួយគ្រូបង្វឹក Jose Mourinho។
យ៉ាងណាក្តី ប្រធានក្លឹប Daniel Levy ក៏បានយល់ព្រមសម្រេចចិត្តដាក់លក់ម្ចាស់ស្បែកជើងមាស Premier League ២សម័យនេះនៅទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះផងដែរ ពោលគឺក្នុងតម្លៃមហាសាល១៧៥លានផោន ដើម្បីយកថវិកាមកពង្រឹងក្លឹបជាបន្តទៀតនៅក្នុងវិបត្តិកូវីដ១៩នេះ។
គួរឱ្យដឹងថា សមាជិកក្រុមតោកំណាចអង់គ្លេស ធ្លាប់បានបង្ហើបជារឿយៗរួចមកហើយថា រូបគេអាចនឹងចាកចេញពីក្លឹបនៅពេលខាងមុខ ប្រសិនបើក្លឹបនៅតែមិនអាចឈ្នះពានបាន ព្រោះគេជាកីឡាករដែលមានមហិច្ឆតាខ្ពស់ជាងនេះ។