អ្នកគាំទ្រ Everton យ៉ាងច្រើនសម្រុកចូលទីលានក្រោយក្រុមខ្លួនបន្តនៅលីគកំពូល
អ្នកគាំទ្រ Everton រាប់ពាន់នាក់នេះបានសម្រុកចូលទីលាននៃកីឡដ្ឋាន Goodison Park ដើម្បីអបអរដែលក្រុមខ្លួនបានបន្តលេងនៅក្របខណ្ឌ Premier League។
ក្រុមរហស្សនាមស្ករគ្រាប់ស្ទើរតែអស់សង្ឃឹមទៅហើយ ដោយត្រូវ Crystal Palace នាំមុខ០ទល់នឹង២មុន ក្នុងវគ្គទី១។ ជាសំណាងល្អ Michael Keane, Richarlison និង Dominic Calvert Lewin វាយបកម្នាក់១គ្រាប់មកវិញ ធ្វើឲ្យ Everton ឈ្នះ៣ទល់នឹង២ មានពិន្ទុគ្រប់គ្រាន់ដើម្បីបន្តនៅលីគកំពូល។
Everton មាន៣៩ពិន្ទុ ស្ថិតនៅលេខ១៦ ពីលើក្រុមលេខ១៧ Burnley និងក្រុមលេខ១៨ Leeds ៤ពិន្ទុ ខណៈការប្រកួតសល់១លើកទៀត។
Burnley និង Leeds ដែលមាន៣៥ពិន្ទុស្មើគ្នានឹងចាំអ៊ុតនៅថ្ងៃចុងក្រោយ ថាតើក្រុមណានឹងធ្លាក់ទៅក្របខណ្ឌ Championship។
ប្រកួតចុងក្រោយ Burnley ត្រូវទទួល Newcastle United ខណៈ Leeds ត្រូវទៅផ្ទះ Brentford៕