
ហស្ស សឿន ប្រាប់មូលហេតុសិស្សគុនឆ័ត្រយោង៩១១សំបូរអ្នកខ្លាំង
ក្លិបប្រដាល់គុនខ្មែរកងពលតូចពិសេសឆ័ត្រយោង៩១១ត្រូវបានចាត់ទុកថាជាកន្លែង ដែលបានបណ្តុះអ្នកស្នងគុនខ្មែរអោយបានឈានដល់កម្រិតប្រកួតអន្តរជាតិច្រើនជាង គេនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះដោយមានគ្រូបង្គោលលោក ហង្ស សឿន ជំនួយការ ហង្ស ម៉ាខេម និង ឡៅ ស៊ីណាត ។ ហង្ស សឿន បានបញ្ជាក់ថាលោកបានបង្ហាត់បង្រៀនដល់ កូនសិស្សដើម្បីអោយពួកគេមានសមត្ថភាពដល់កម្រិតល្អត្រូវមានកត្តាជាច្រើន ។
១. វិន័យ ៖ ការគោរពវិន័យជារឿងសំខាន់ដែលលោកបានដាក់អោយកូនសិស្សទាំងអស់ ត្រូវតែធ្វើតាមមិនអាចរំលងបានលោកបញ្ជាក់ថាការហាត់គឺហាត់មិនអាចលេងសើច បាននោះទេដល់ម៉ោងហាត់ត្រូវមកដាច់ខាតបើមិនគោរពវិន័យលោកមានវិធានការ ចំពោះកីឡាករទាំងនោះ ។
២. ការតស៊ូ ៖ លោកបានអោយដឹងថាកីឡាករត្រូវចេះតស៊ូដោយខ្លួនឯងបើស្រលាញ់ខាងហ្នឹង ជាពិសេសត្រូវចេះអភិវឌ្ឃន៍ខ្លួន រៀនសូត្រតាមរៀមច្បង និងការខិតខំដោយខ្លួនឯងផ្ទាល់ទើប សមត្ថភាពកើនឡើង ។

ឡៅ ចិត្រា ឈ្នះ ឥណ្ឌូនេស៊ី
៣. មាគ៌ា ៖ ការបង្ហាត់មានទៅតាមដំណាក់កាលត្រឹមត្រូវចាប់ពីដំណាក់ដំបូងរហូត ដល់ការប្រកួតលើសង្វៀនលោកបញ្ជាក់ថាសិស្សដំបូងមានក្បួនបង្ហាត់ត្រឹមត្រូវមិនមែនដឹងតែ អោយរត់ហើយទាត់សាក់អីទេ គឺមានក្បួនច្បាប់ត្រឹមត្រូវ ហើយក៏មិនមែនហាត់តិចតួច អោយឡើងវ៉ៃដែរ ។
៤.ទេពកោសល្យ៖ កីឡាករគ្រប់រូបបើមានទេពកោសល្យពីកំណើតពិតជាអាចឆាប់មាន ភាពល្បីល្បាញ បើគេព្យាយាមបន្ថែមនិងមានភាពឆ្លាតពេលហ្វឹកហាត់ ពេលប្រកួតនឹង ធ្វើអោយគេឆាប់ទទួលបានអ្វីដែលបានប្រាប់ពីគ្រូ រឺ រៀមច្បងជាដើមទៀតផង ។
ទាំងអស់ជាគ្រឹះមួយចំនួនដែលលោកចង់ចែករំលែកដល់កីឡាករទាំងអស់ បើសិនចង់ទទួល បានជោគជ័យក្នុងអាជីពមួយនេះ ។
សូមបញ្ជាក់ថា ៖ ក្លិបប្រដាល់កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ មានកីឡាករដែលអាច ប្រកួតអន្តរជាតិជាច្រើនដូចជា ឡៅ ចន្ទ្រា ឡៅ ចិត្រា ព្រំ សំណាង អ៊ុង ភារាក់ វេង សុភ័ក្រ គឹម វាសនា រឿង សារ័ត្ន ជា សំនៀង ខេម ចាន់ កូយ ឡាយ និងកីឡាករជាច្រើនទៀត ៕