បាក់ដៃមួយទៀតហើយ តែលើកនេះកីឡាករថៃវិញម្តង
មួយរយះនេះយើងសង្កេតឃើញថាការប្រកួតនៅលើសង្វៀនមានកីឡាករជាច្រើនហាក់បីដូចជាជួបបញ្ហាបាក់ដៃនឹងរបួសដៃជាច្រើន ជាក់ស្តែងដូចជាកីឡាករ ឃុន ឌីម៉ា ក៏មានបញ្ហាបាក់ឆ្អឹងម្រាមដៃ តែរបួសនេះជិតជាហើយ។ ក៏សូមរំលឹកថា ឃុន ឌីម៉ា មានបញ្ហាបាក់ឆ្អឺងម្រាមដៃនេះកំពុងពេលដែលរូបគេប្រកួតឈ្នះខ្សែក្រវាត់គោជល់លើប្រភេទទំងន់ ៦៣.៥គីឡូក្រាម។
ចំណែកកំណាប់ដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ ជួបបញ្ហាស្រុងឆ្អឹងដៃ តែមិនសូវឆ្ងន់ធ្ងរទេ, ហេតុការណ៍ដែលឲ្យកីឡាករគុនខ្មែរ រឿង សោភ័ណ្ឌ ជួបបញ្ហារបួសដៃបែបនេះ គឺនៅពេលដែលធ្វើការប្រកួតដណ្តើមប្រាក់លានជាមួយបងប្អូនធម៍ វង្សណយ ដោយប្រើកណ្តាប់ដៃឆ្វេងច្រើនពេកក៏មានរបួសនេះកើតឡើងតែម្តង។
រីឯ ជា សំនៀង បាក់ឆ្អឹងតូចដៃខាងឆ្វែង ត្រូវការសម្រាក់រយះពេលយូរ, មូលហេតុដែល ជា សំនៀង ជួបបញ្ហាបាក់ឆ្អឹងដៃដូចនេះ គឺនៅពេលប្រកួតជំុចុងក្រោយក្នុងកម្មវិធី ISI Palm ជាមួយកីឡាករថៃ ផ្លាយណយ។
ចំពោះ ប៉ោ ភារិទ្ធ វិញមានបញ្ហាដៃដូចគ្នា តែជាលក្ខណគ្រាំសាច់ដុំដៃ ត្រូវការសម្រាករយះពេលជាង១ខែ, មូលហេតុដែលដៃរបស់ ប៉ោ ភារិទ្ធ មានបញ្ហាគ្រាំសាច់ដូចនេះ បណ្តាលមកពីព្យាយាមប្រកួតជាមួយសត្រូវចាស់ ភិតណយ ដែលជាកីឡាករមកពីប្រទេសថៃ ក្នុងកម្មវិធីដណ្តើមប្រាក់លានគោជល់។
ជាមួយគ្នានោះ កីឡាករមកពីប្រទេសថៃ ភ្នំអេប ក៏មានបញ្ហាបាក់ឆ្អឹងម្រាមដៃដូចនឹង ឃុន ឌីម៉ា ខណះពេលដែលកីឡាករគុនថៃរូបនេះធ្វើការប្រកួតជាកីឡាករ ព្រំ សំណាង កាលពីចុងសប្តាហ៍កន្លងទៅ ។