អតីតអ្នកប្រដាល់គុនខ្មែរ ឡោ សំណាង ប្រាប់យុទ្ធសាស្រ្តថ្មីប្រកួត បើបានជួបថៃម្នាក់នេះលើកក្រោយ
បន្ទាប់ពីអ្នកប្រដាល់កណ្តាប់ដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ បានប្រកួតចាញ់ពិន្ទុអ្នកប្រដាល់មកពីប្រទេសថៃ Ao Vantan ក្នុងកម្មវិធីអ្នកប្រយុទ្ធកំពូលថាមពល ឆេមពាន នៅស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ បានធ្វើឲ្យអ្នកគាំទ្រប្រដាល់គុនខ្មែរមួយចំនួនមានមតិខុសគ្នាចំពោះការបរាជ័យមួយនេះ ដោយមានអ្នកខ្លះនិយាយថា ក្បាច់វ៉ៃ ក្បាច់ទាត់ និងម៉ាត់ គឺ រឿង សោភ័ណ្ឌ មានព្រាបជាងច្រើន តែបើនិយាយក្បាច់ប្រើជង្គង់វិញ ចាញ់គេដាច់តែម្តង ដោយខាងថៃគេវ៉ៃជង្គង់ចូលពេញៗតែម្តង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានោះ អតីតអ្នកប្រដាល់គុនខ្មែរ ឡោ សំណាង ក៏បានមើលការប្រកួតរវាង រឿង សោភ័ណ្ឌ និង Ao Vantan ហើយលោកក៏បានចូលរួមបញ្ចេញមតិចំពោះការប្រកួតនេះថា ដោយសារតែកីឡាករថៃគេខ្ពស់ជាង គេមានជំហររឹងជាង ទើបធ្វើឲ្យ សោភ័ណ្ឌ ពិបាកចូលវៃ តែយើងក៏គួរតែប្តូរយុទ្ធសាស្រ្តប្រកួត ពោលគឺត្រូវហាត់ទាត់ខាងក្រោមឲ្យបានច្រើន ព្រមទាំងបង្កើនស៊ូសឲ្យខ្លាំងជាងនេះទើបយើងអាចប្រកួតឈ្នះកីឡាករថៃម្នាក់នេះបាន សរុបមក ឡោ សំណាង គាត់ចង់និយាយឲ្យចំថា បើមានឪកាសប្រកួតគ្នាលើកក្រោយ រឿង សោភ័ណ្ឌត្រូវចាក់ខាងក្រោមគេជាមុនសិន ទើបប្រើកណ្តាប់ដៃវ៉ៃតាមក្រោយ ព្រោះដៃយើងវ៉ៃបានធ្ងន់ល្អណាស់។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដោយឡែកបើយោងតាមប្រភពមួយចំនួនដែលនៅក្បែរ រឿង សោភ័ណ្ឌ បានបង្ហើបថា ក្រោយពីការបរាជ័យប្រកួតនេះរួចមក កូនសិស្សរបស់លោក ឈិន ក្វាន់ចៃ បានចូលសម្រាក់នៅមន្ទើរពេទ្យដោយបញ្ហាសុខភាព ហើយចំពោះរឿងរ៉ាវយ៉ាណាទៀត MSR និងតាមដានជាបន្ត៕