Bayern Munich ឈ្នះក្រុមមកពីលីគទី៥ ០-១២ ជុំទី១ German Cup
Eric Maxim Choupo Moting រកគ្រាប់បាល់បញ្ចូលទី៤គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ០ទល់នឹង១២លើ Bremer SV ក្នុងជុំទី១ ពានរង្វាន់ German Cup ២០២១/២០២២។
Choup Moting ទាត់បញ្ចូលទីបើកការនាំមុខ១គ្រាប់មុន ក្នុងនាទីទី០៨ មុន Jamal Musiala រកបានគ្រាប់ទី២ក្នុងការប្រកួតដែលគេរកបាន២គ្រាប់ដែរ។
គ្រាប់បាល់បន្តបន្ទាប់ទៀតបានមកពីការភ្លាត់ចូលទីខ្លួនឯងដោយ Malik Tillman និងគ្រាប់បាល់ពី Leroy Sane, Michael Cuisance, Bouna Sarr និង Corentin Tolisso ដែលសរុបទៅ Bayern Munich ស៊ុតដល់ទៅ៣៧ដង។
នេះជាជ័យជម្នះដ៏ធំធេងសាជាថ្មីរបស់ Bayern Munich ក្នុងរយៈពេល២៤ឆ្នាំ បន្ទាប់ពីពួកគេបំបាក់ DJK Waldberg ១៦ទល់នឹង១ កាលឆ្នាំ១៩៩៧៕