
PSG លើកពាន Ligue 1 ជាលើកទី១១
Paris Saint Germain បានក្លាយជាម្ចាស់ជើងឯកក្របខណ្ឌកំពូលបារាំង French Ligue 1 ជាលើកទី១១ ទោះការប្រកួតនៅសល់១លើកទៀត។
ការប្រកួតសប្ដាហ៍ទី៣៧ ក្រុម PSG បានស្មើម្ចាស់ផ្ទះ Strasbourg ដោយលទ្ធផល១ទល់នឹង១ ដែល Lionel Messi រកបានគ្រាប់បាល់នាំមុខក្នុងនាទី៥៩ មុន Kevin Gameiro នាទី៧៩។
ទោះអាចឈ្នះជើងឯកលីគ អនាគតលោក Christophe Galtier នៅតែស្ថិតក្នុងមន្ទិល។
ដោយឡែក គ្រាប់បាល់របស់ Lionel Messi ជាគ្រាប់ទី៤៩៦របស់គេក្នុងចំណោមលីគកំពូលធំៗទាំង៥នៅអឺរ៉ុប វ៉ាផុត Cristiano Ronaldo មួយគ្រាប់៕