តើមានអ្វីកើតឡើងនៅពេលដែលកំពូលភ្នាក់ងារដោះដូរកីឡាករ Mino Raiola, Jorge Mendes និង Jonathan Barnett បានជួបគ្នា?
(BC-99)
កំពូលភ្នាក់ងារដោះដូរកីឡាករលំដាប់ពិភពលោកដែលមានលោក Mino Raiola, Jorge Mendes និង Jonathan Barnett បានណាត់គ្នាមកបរិភោគអាហារពេលល្ងាចនៅឯទីក្រុងឡុងដ៍និងបានបង្កើតជាចម្ងល់ថាពួកគេនឹងធ្វើអ្វីមួយដ៏នឹកស្មានពុំដល់។
មុនមួយថ្ងៃក្នុងអង្គពិធីជួបប្រជុំភ្នាក់ងារទិញដូរកីឡាករទូរទាំងពិភពលោកចូលមកដល់គេបានឃើញអ្នកទាំង៣នាក់ខាងលើមកជួបជុំគ្នានៅភោជនីយដ្ឋាន Myfair ជាមុនដោយបានចំណាយពេលយ៉ាងយូរធ្វើការជជែកគ្នាយ៉ាងយកចិត្តទុកដាក់ដែលមើលទៅហាក់ដូចជាកំពុងតែរៀបចំផែនការណ៍ក្នុងការផ្លាស់ប្តូរកីឡាករដ៏ភ្ញាក់ផ្អើលមួយ។
ពីធីប្រជុំភ្នាក់ងារដោះដូរកីឡាករលំដាប់ពិភពលោកដែលដឹកនាំដោយ FIFA នេះនឹងជជែកគ្នាលើប្រធានបទកាត់បន្ថយតួនាទីពួកភ្នាក់ងារទិញដូរកីឡាករទាំងឡាយព្រមទាំងរកវិធានការកាត់ថ្លៃចំណូលដែលពួកគេរកបានពីការផ្ទេរកីឡាករដែលជាអតិថិជនរបស់ពួកគេចំនួន១០ភាគរយដាក់ចូលអង្គភាព FIFA។ ប៉ុន្តែបើយោលទៅលើប្រតិកម្មជាក់ស្តែងរបស់សហព័ន្ធបាល់ទាត់នៅតាមបណ្តាប្រទេសនៅទ្វីបអឺរ៉ុបវិញវិញហាក់ដូចជាមានការជំទាស់អំពីវិធានការរបស់ FIFA ព្រោះពួកគេចង់អោយមានការកាត់ប្រាក់ចំណូលពីភ្នាក់ងារទាំងនេះចូលមកសហព័ន្ធបាល់ទាត់របស់ប្រទេសដែលពាក់ព័ន្ធវិញ។
លោក Raiola គឺជាភ្នាក់ងារដ៏មានឥទ្ធិពលមួយរូបដែលបានគ្រប់គ្រងការដោះដូរកីឡាករមួយចំនួនដែលមានដូចជា Erling Haaland, Jesse Lingard, Paul Pogba, Marco Verratti និង Zlatan Ibrahimovic ជាដើម។ រីឯលោក Jorge Mendes ជាតំណាងឱ្យកីឡាករល្បីដែលមាន Cristiano Ronaldo, Bernardo Silva, Ederson និង Fabinho។