អ្នកចាំទី Neto ចេញពី Barcelona ទៅចូលរួមក្លិបអង់គ្លេសមួយនេះ
អ្នកចាំទី Neto បានចាកចេញពី Barcelona ហើយ ក្រោយចប់កិច្ចសន្យា ដោយរូបគេបាន ទៅចូលរួមក្លិប Bournemouth ដែលទើបឡើងមកក្របខណ្ឌ Premier Leauge។
ការផ្ទេរមកនេះគឺ Neto បានចូលរួមដោយឥតតម្លៃខ្លួន និងកិច្ចសន្យារយៈពេល១ឆ្នាំ។ គេគឺជាកីឡាករចំណូលថ្មីទី៤ បន្ទាប់ពី Joe Rothwell, Ryan Fredericks និង Marcus Tavernier។ គេនឹងពាក់អាវលេខ១៣នៅក្រុមថ្មី ហើយគេនឹងមានការប្រជែងតំណែងជាមួយ Mark Travers និង Will Dennis។
ដោយឡែក សម្រាប់ការ ឡើងមកលីគកំពូលវិញនេះដែរ Bournemouth ទទួលបានលទ្ធផលល្អ ក្នុងជំនួបបើកឆាកដោយឈ្នះ Aston Villa ២-០៕
អត្ថបទ ៖ F11