
បង់ក្លាដែសមកដល់កម្ពុជា១សប្ដាហ៍មុនការប្រកួតផ្លូវការ
សមាជិកក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដែសបានធ្វើដំណើរដល់ព្រះរាជាណាចក្រកម្ពុជាហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា នេះ វេលាម៉ោង១០និង៣០នាទីព្រឹក។
សមាជិកទាំងអស់មានសុខភាពល្អ និងកំពុងសម្រាកនៅសណ្ឋាគារភ្នំពេញ។ ការមកដល់នេះត្រូវបានគេរំពឹងថា ដោយសារតែចង់បន្សុំាខ្លួនបានច្រើននៅកម្ពុជា។ ប៉ុន្តែថ្ងៃដំបូងនេះមិនមានការហ្វឹកហាត់ទេ។
គួរដឹងដែរថា បង់ក្លាដែសត្រូវប៉ះកម្ពុជាក្នុងការប្រកួតមិត្តភាពនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា៕