Mourinho បដិសេធតួនាទីគ្រូជម្រើសជាតិព័រទុយហ្គាល់
លោក Jose Mourinho នឹងបន្តធ្វើការនៅ Roma រហូតដល់ចប់កិច្ចសន្យា២០២៤ មានន័យថា នឹងមិនទទួលយកការអញ្ជើញឱ្យដឹកនាំក្រុមព័រទុយហ្គាល់នោះទេ។
យោងតាមកាសែត A Bola នៅថ្ងៃទី២៥ ខែវិច្ឆិកា លោក Mourinho បានពិចារណា និងបាននិយាយថា នេះមិនមែនជាពេលដែលត្រូវចាកចេញពីការងារគ្រូបង្វឹកប្រចាំថ្ងៃនៅកម្រិតក្លិបនោះទេ។ ដូច្នេះហើយ គ្រូបង្វឹកជនជាតិព័រទុយហ្គាល់ចង់បន្តដឹកនាំ Roma យ៉ាងហោចណាស់រហូតដល់ចប់កិច្ចសន្យា។
Mourinho គឺជាបេក្ខភាពដ៏លេចធ្លោបំផុតក្នុងការអង្គុយកៅអីដ៏ក្តៅគគុករបស់ក្រុមព័រទុយហ្គាល់ បន្ទាប់ពីលោក Fernando Santos ត្រូវបានដកពីតំណែងក្រោយធ្លាក់វគ្គ៨ក្រុមWorld Cup 2022 ។ សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ (FPF) បានទៅជួប និងពិភាក្សាដោយផ្ទាល់ជាមួយលោក Mourinho ផងដែរកាលថ្ងៃទី១៦ ខែធ្នូ៕