
ក្រុមបាល់ទាត់ល្បីរបស់អ៊ីស្រាអែល បានធ្វើរឿងដ៏អស្ចារ្យមួយដើម្បីលោក Donald Trump
ក្រុមបាល់ទាត់ល្បីបំផុតរបស់អ៊ីស្រាអែល បានសម្រេចចិត្តប្តូរឈ្មោះខ្លួនឯង ពី Beitar ទៅជា Beitar ‘Trump’ Jerusaleum FC ដើម្បីថ្លែងអំណរគុណដល់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានសម្រេចផ្លាស់ប្តូរទីតាំងស្ថានទូតអាមេរិក ពីទីក្រុង Tel Aviv ទៅកាន់ទីកាន់ទីក្រុង Jerusaleum។
ប្រកាសក្នុងសេចក្តីថ្លែងការណ៍ ដែលផ្សព្វផ្សយតាមបណ្តាញ Facebook កាលពីថ្ងៃសៅរ៍ ក្រុមបាល់ទាត់នេះ បានបញ្ជាក់ថា ការធ្វើបែបនេះ គឺដើម្បីបង្ហាញពីគុណូបការៈគុណ ដល់លោកដូណាល់ ត្រាំ សម្រាប់ការផ្លាស់ប្តូរដ៏ក្លាហាននេះ។
គួរជម្រាបជូនថា តាំងពីលោកដូណាល់ ត្រាំ ប្រកាសពីសេចក្តីសម្រេចិត្ត ក្នុងការផ្លាស់ប្តូរស្ថានទូតអាមេរិកប្រចាំប្រទេសអ៊ីស្រាអែល ពីទីក្រុង Tel Aviv ទៅកាន់ទីក្រុង Jeruseleum ប្រជាជនអ៊ីស្រាអែល បានតាក់តែងឈ្មោះរបស់លោកប្រធានាធិបតីអាមេរិករូបនេះ តាំងលើដងផ្លូវនានា ស្ថានីយ៍រថភ្លើង និងកន្លែងសំខាន់ផ្សេងទៀត។ យ៉ាងណាក៏ដោយ ការសម្រេចចិត្តរបស់លោកត្រាំ បានធ្វើឲ្យមានភាពចម្រូងចម្រាស់ជាមួយបណ្តាសហគមន៍អន្តរជាតិ ពីព្រោះថាអ៊ីស្រាអែល ជារដ្ឋដែលនៅមានជាប់វិបត្តិជាមួយប៉ាឡេស្ទីន៕