Chelsea ដាក់សំណើរ១០០លានអឺរ៉ូដើម្បីទិញយក Chiesa ខណៈ Juventus បដិសេធភ្លាមៗ
Chelsea ត្រូវបានគេរាយការណ៍មកថាបានដាក់សំណើរ១០០លានអឺរ៉ូដើម្បីទិញយកខ្សែប្រយុទ្ធ Federico Chiesa ខណៈ Juventus ចេញមុខមកបដិសេធភ្លាមៗ។
កីឡាករវ័យ២៣ឆ្នាំបានបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងព្រឹត្តិការណ៍ UEFA Euro 2020 ដោយរូបគេគឺជាកូនសោដ៏សំខាន់ក្នុងការជួយឱ្យក្រុមជម្រើសជាតិអ៉ីតាលីក្លាយជើងឯកថែមទៀតផង។
ជាក់ស្តែងបច្ចុប្បន្ននេះ Federico Chiesa គឺជាកីឡាករដែល Juventus ខ្ចីជើងទេ ខណៈការពិតរូបគេគឺជាសមាជិករបស់ Fiorentina ទេ ប៉ុន្តែរូបគេមានកុងត្រាខ្ចីជើងនៅក្រុមរហស្សនាមសេះបង្កង់ចំនួន២រដូវកាលជាមួយនឹងលក្ខខ័ណ្ឌទិញផ្តាច់តែម្តង។