សហព័ន្ធបាល់ទាត់កម្ពុជា នឹងបើកកិច្ចប្រជុំអំពីការវិលមកវិញពានលីគ រួមទាំងពានសម្តេច ហ៊ុន សែន
ការប្រកួតក្របខណ្ឌបាល់ទាត់លំដាប់កំពូលរបស់កម្ពុជា Metfone Cambodian League ត្រូវបានផ្អាកជាបណ្ដោះអាសន្នតាំងពីចប់សប្ដាហ៍ទី៥ កាលពីពាក់កណ្ដាលខែមីនា នឹងពានរង្វាន់សម្តេច ហ៊ុន សែន ខណៈថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នេះសហព័ន្ធបាល់ទាត់កម្ពុជា នឹងបើកកិច្ចប្រជុំស្តីអំពីការវិលត្រលប់មកវិញ ឫផ្អាកបន្តទៀត។
សូមរំលឹកថា ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រួមជាមួយពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាល២០២០ ត្រូវបានពន្យាពេលប្រកួត ដោយសារតែជំងឺថ្មីកូវីដ-១៩នេះ ហើយនឹងដឹងលទ្ធផលក្រោយកិច្ចប្រជុំរួច ខណៈជំងឺដ៏កាចសាហាវនេះហាក់រាងធូស្បើយសម្រាប់ប្រទេសកម្ពុជា ពោលគឺអ្នកផ្ទុកចំនួន ១២២ នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ ១១៩ នាក់៕