
សែន រ៉ាដេត ថា កីឡាករគុនខ្មែរគួរយកពាក្យប្រមាថរបស់គេដើម្បីអភិវឌ្ឍខ្លួន
ប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញពីការផុសពាក្យពេចន៍របស់ស្ថាបនិក ONE Championship លោក Chatri ថា កីឡាករគុនខ្មែរលំដាប់លេខ១មិនអាចឈ្នះកីឡាករថៃលំដាប់លេខ១។
ការបង្ហោះយ៉ាងព្រោងព្រាតបែបនេះបានបង្កជាការមិនពេញចិត្តក្នុងចំណោមអ្នកគាំទ្រគុនខ្មែរជាច្រើន។ តែដោយឡែក សម្រាប់អ្នកប្រដាល់ សែន រ៉ាដេត បានយល់ឃើញថា កីឡាករគុនខ្មែរគួរយកពាក្យប្រមាថរបស់គេដើម្បីអភិវឌ្ឍខ្លួន។
ប្អូនប្រុសកីឡាករ សែន រ៉ាឌី បានសរសេរបែបនេះ “៖ ឆាទ្រីនិយាយថា បេីអោយកីឡាករថៃលំដាប់លេខ១ប្រគួតនិងកីឡាករគុនខ្មែរលំដាប់លេខ១នៅពេលនេះនិងចាញ់កីឡាករថៃ១០០%
គេនិយាយមកបែបនេះគឺមានចេតនាអោយយេីងខឹងនិងមានប្រត្តិកម្មតបពីព្រោះគេដឹងថាខ្មែរយេីងមានចិត្តតស៊ូនិងក្លាហាន តែបេីយេីងចេញទៅពេលនេះគឺប្រាកដជាទៅមិនទាន់រួចជាមួយនិងលំដាប់លេខ១របស់គេពិតមែន ខ្ញុំនិយាយនេះគឺមិនមែនលំអៀងទៅខាងណាមួយនោះទេគឺជាការយល់ឃេីញផ្ទាល់ខ្លួនប៉ុណ្ណោះដូច្នេះយេីងត្រូវទទួលយកពាក្យប្រមាថនេះមកធ្វេីជាកម្លាំងចិត្តដេីម្បីខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពអោយខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ រងចាំរយះពេល៤ទៅ៥ឆ្នាំក្រោយគេនិងឈរបេីកភ្នែកធំៗមេីលគុនខ្មែរប្រគួតហេីយ
🙏ខ្ញុំបាទសុំអភ័យទោសទុកជាមុនផងបេីសិនជាមានពាក្យពេចន៍ខុសឆ្គងត្រង់កន្លែងណាមួយ”៕