ម៉ាឡេស៊ីថែមកីឡាករចូលសញ្ជាតិម្នាក់ទៀតត្រៀម Asian Cup 2023
Romel Morales ជាកីឡាករចូលសញ្ជាតិថ្មីម្នាក់ទៀតដែលក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីបានសម្រេចបន្ថែមចូលត្រៀមប្រកួតជើងឯកអាស៊ី ២០២៣។
ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំមានកំណើតនៅកូឡុំប៊ី ហើយធ្លាប់ហាត់នៅថ្នាលយុវជន River Plate និងលេងក្នុងក្រុមធំ Banfield។
ឆ្នាំ២០១៨ Morales បានចូលរួមក្រុម PKNS នៃលីគកំពូលម៉ាឡេស៊ី មុនទៅ Melaka United ឆ្នាំ២០២០ និងនៅ Kuala Lumpur City FA តាំងពីឆ្នាំ២០២១ មក។
គួរបញ្ជាក់ថា Asian Cup 2023 នឹងចាប់ផ្ដើមពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ តទៅ។ ម៉ាឡេស៊ីស្ថិតនៅពូល E ដែលមានកូរ៉េខាងត្បូង, ហ្សកដានី និងបារ៉ែន៕