Bournemouth ទិញបានកីឡាករ Lloyd Kelly ក្នុងតម្លៃ១៣លានផោន
គ្រាន់តែចូលដល់រដូវកាលទិញដូរកីឡាករភ្លាម ក្លឹបធំៗនៅលីគកំពូលទាំង៥របស់អ៊ឺរ៉ុប បានញាប់ដៃញាប់ជើងប្រជែងគ្នាដើម្បីទិញយកកីឡាករដែលពេញចិត្តរៀងៗខ្លួន ក្នុងនោះក្លឹបណាហ៊ានគឺក្លឹបនោះបាន។ តែផ្ទុយមកវិញ សម្រាប់ក្លឹបតូចតាចមិនសូវសប្បូរធនធាននឹងគេ មុននិងចំណាយទិញយកកីឡាករណាម្នាក់ ប្រធានក្លឹបនោះ មានការគិតគូយ៉ាងល្អិតល្អន់ចំពោះតម្លៃខ្លួន ក៏ដូចជាប្រាក់ប្រចាំអាទិត្យខ្លាំងណាស់ ជាក់ស្តែងក្លឹប Bournemouth ក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេស ដែលបានបញ្ចប់ចំណាត់ថ្នាក់លេខ១៤ក្នុងរដូវកាលនេះ ពួកគេទើបតែយល់ព្រមលើតម្លៃខ្លួន ១៣ លានផោន (ស្មើនិងជាង១៦លានដុល្លាអាមេរិក) ជាមួយនិងកីឡាករ Lloyd Kelly ដែលជាខ្សែការពាររបស់ក្រុម Bristol City មុនប៉ុន្មានម៉ោងនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ខ្សែការពារស្លាបឆ្វេងវ័យ 20 ឆ្នាំរូបនេះដែលមានភាពស្វាហាប់ក្នុងតំណែងការពារខាងក្រោម ហើយកាលពីបញ្ចប់រដូវកាលកន្លងទៅ រូបគេបានបង្ហាញខ្លួន ៣៨ប្រកួត និង ស៊ុតបញ្ចូលទីបាន២គ្រាប់ឱ្យក្រុម Bristol City និងបានជួយឲ្យក្រុមមួយនេះឈរនៅទីលេខរៀងទី ៨ នៅក្នុងក្របខ័ណ្ឌ Championship៕