ខ្លាចាស់ ភ្នំដងរែក ចាន់ សំអាត ត្រូវប៉ះកីឡាករម៉ុងហ្គោលី នៅ One
កីឡាករកម្ពុជា ចាន់ សំអាត ប៉ះដៃគូជនជាតិ ម៉ុងហ្គោលី Shinechagtga Zoltsetseg ក្នុងកម្មវិធី One Warrior Series ដែលជាកម្មវិធីមួយគ្រប់គ្រងដោយ One Championship នៅថ្ងៃទី 25 មេសា 2019 នាប្រទេសសិង្ហបុរី ។
ខ្លាចាស់ ភ្នំដងរែកត្រូវប្រកួតលើវិញ្ញសារ MMA ប្រភេទទម្ងន់: 61-65kg (bantamweight) ដែលត្រូវប្រកួតជាមួយកីឡាករ Shinechagtga Zoltsetseg ដែលធ្លាប់ប្រកួតក្នុងកម្មវិធីនេះ៣ដងឈ្នះ២និងចាញ់១ ចំណែក ចាន់ សំអាត ធ្លាប់ប្រកួតកម្មវិធី One Warrior Series ចំនួន ២ ដងឈ្នះ១និងចាញ់១ ៕